កិច្ចប្រជុំ​ពិភាក្សា និង​វិភាគ​របាយការណ៍​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ

នា​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ប្រជុំពិភាក្សា ពង្រឹង​ប្រសិទ្ធភាព​ការងារ សម្រាប់​ការ ប្រមូល​ចងក្រង និង​វិភាគ​របាយការណ៍​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ អំពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​តំបន់​ទន្លេសាប ដែល​បាន​អនុវត្ត​ដោយ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជំនាញ​ចុំ​ណុះ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​ការពិភាក្សា ៖ (១). ជម្រុញ​ប្រសិទ្ធភាព​ការរៀបចំ​របាយការណ៍​លទ្ធផល​គម្រោង​សកម្មភាព​ស្រាវជ្រាវ​នីមួយៗ ដែល​បាននិងកំពុង​អនុវត្ត ដើម្បី​បញ្ជូនមក​ក្រុមការងារ ចងក្រង​ជា​របាយការណ៍​បច្ចេកទេស​រួម (២). ពិនិត្យ​លើ​តារាង Matrix ការងារ​របស់​ក្រុមការងារ ដើម្បី​ផលិត​រៀបចំ​បញ្ចេញ​អោយបាន​នូវ​របាយការណ៍​បច្ចេក​ទេស​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​និង​សម្រេច​។​