សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម​ការ​ប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃទី 26 ដល់​ថ្ងៃទី 30 ខែ តុលា ឆ្នាំ 2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​:
- សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​