ថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានបន្តចុះសិក្សាស្រាវជ្រាវ អំពីសក្តានុពលនៃតំបន់អេកូទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ។ តំបន់កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍បែបធម្មជាតិជាប់នឹងផ្ទៃបឹងទន្លេសាប ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាជារៀងរាល់ឆ្នាំ ពិសេសនៅរដូវទឹកឡើងចាប់ពីខែកញ្ញារហូតដល់ខែធ្នូ។ អ្នកទេសចរណ៍ធ្វើដំណើរកំសាន្តដោយជិះទូកមើលភូមិបណ្តែតទឹក សកម្មភាពនៃការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សហគមន៍ទូកអ៊ុំ កំពង់ភ្លុក គឺជាសហគមន៍គំរូមួយ ដែលបានផ្តល់ឱកាស និងផ្តល់ការងារជូនដល់ស្ត្រីមេផ្ទះដែលទំនេរពីការងារអាចរកប្រាក់កម្រៃប្រចាំថ្ងៃបានបន្ថែមដោយ អ៊ុំទូកជូនភ្ញៀវទស្សនាកំសាន្ត។