សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​របស់​ប្រជាកសិករ​ក្នុ​ខេត្តកំពង់ឆ្នាំង​ 

នា​ថ្ងៃទី​26 ដល់​ថ្ងៃទី​30 ខែកញ្ញា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ ​។​
​ការសិក្សា​ក្នុង​គោលបំណង ដើម្បី​:
-​សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-​វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-​ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​