សកម្មភាព​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ចូលរួម​ស​ន្និសិទ​នៅ​ប្រទេស​ឡាវ​

​នា​ថ្ងៃទី​13-15 ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​សន្និសីទ Regional Forum on Gender Equity and Women's Leadership in Transboundary Water Governance in the Lower Mekong Basin នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ ដែលមាន​ការចូលរួម​ពី​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ ចិន និង​ភូមា​។ សន្និសីទ បានបង្ហាញ​ពីបទ​ពិសោធន៍ និង​ទិសដៅ​សម្របសម្រួល​ឲ្យ​មានការ​ចូលរួម​ដោយ​ស្មើភាព​គ្នា​រវាង​ស្ត្រី និង​បុរស​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត ការលើក​ពី​តម្រូវការ និង​សិទ្ធិ​សម្រេច​ផ្សេងៗ​ទាក់ទង​គោលនយោបាយ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​តំបន់ ។ ជាមួយ​បទពិសោធន៍​នៃ​ការគ្រប់គ្រង​បរិស្ថាន និង​ការអភិវឌ្ឍ មានការ​ចែករំលែក​ពី Australian Water Partnership ប្រទេស​អូស្ត្រាលី , Stockholm Environment Institute និង Institute for Integrated Development ប្រទេស​ភូមា ។​