សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​

​នា​ថ្ងៃទី 11 ដល់​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សន្ទុក ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ គោលបំណង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ដែលមាន​ដូចខាងក្រោម​៖
- សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភពទឹក​ស្រោចស្រព​
- ប្រភេទ​ជីក​ម្មសិ​កម្ម (​ឈ្មោះ​ជី​, ប្រភព​ជី​, រយៈពេល​ប្រើរ​ប្រាស់​, តំលៃ ។​ល​..​។​)
- ប្រភេទ​ថ្នាំ​សំលាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ​, ប្រភេទ​ថ្នាំ​,​សារធាតុ​សាក​ម្ម​, រយៈពេល​ប្រើប្រាស់​,​តំលៃ​។ ល​..​។​)