ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​

​កាលពី​ថ្ងៃទី ១៥ ដល់ ១៩ ខែសីហា ឆ្នាំ​២០១៧ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តសៀមរាប នៃ​ទីតាំង​សំខាន់​ដូចជា ៖ កំពង់​ឃ្លាំង មាត់​ខ្លា កំពង់​ភ្លុក ចុង​ឃ្នៀ​ស និង​តំបន់​មេ​ជ្រៃ ។