សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ជួបពិភាក្សា​ជាមួយ​អង្គការ​តំណាង IUCN

នា​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ជួបពិភាក្សា​ជាមួយ មន្ត្រី​សម្របសម្រួល​ដី​សើម និង​ធនធានទឹក របស់​អង្គការ IUCN ក្នុង​គំនិត​ផ្តួចផ្តើម​រៀបចំ​គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា និង​សំអាត​សំណល់​ឧបករណ៍​សាច់​មង​ចាស់ៗ ដែល​បោះបង់ចោល នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ជុំវិញ​បឹង​ទន្លេសាប ។​
​គោលបំណង​កិច្ចពិភាក្សា រួមមាន ៖
- កំណត់​អោយបាន​នូវ​ឯកសារ​បច្ចេកទេស​គម្រោង​រួចរាល់ រួមជាមួយ​តំបន់​ដែល​ត្រូវ​សិក្សា​
- កំណត់​ពី​ភាគី​ត្រូវ​ដឹកនាំ​គ្រប់គ្រង​គម្រោង និង​យន្តការ​អនុវត្ត​គម្រោង​
- កំណត់​ពី​កញ្ចប់​ថវិកា សម្រាប់​អនុវត្ត​គម្រោង​។​