នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារមន្ត្រីបច្ចេកទេស ក្នុងអគ្គលេខាធិការដ្ឋាន អាជ្ញារធរទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាគម្រោងសកម្មភាពសិក្សាស្រាវជ្រាវពីស្ថានភាពទូទៅផ្នែកសេដ្ឋកិច្ចសង្គម បរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ នៅតំបន់ស្នូលបឹងទន្លេឆ្មា ដែលមានការចូលរួមពីមន្ត្រីអាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គ និងវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា ។ គោលបំណងនៃកិច្ចពិភាក្សា ពិនិត្យទៅលើវឌ្ឍនភាពចុះអនុវត្តការងារ និងបញ្ហាប្រឈម ដើម្បីរៀបចំរបាយការណ៍តាមដានការអនុវត្តគម្រោងសកម្មភាពក្នុងរយៈពេល ៦ ខែ និងដាក់ទឹសដៅអនុវត្តបន្ត ។