សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី បាន​ចូលរួម​ប្រជុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ ស្របតាម​អនុសាសន៍​ណែនាំ និង​ការដាក់ចេញ​នូវ​គោលការណ៍​របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ចុះសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នៃ​បណ្តា​ភូមិ​នានា​ក្នុងស្រុក​មង្គល​បូរី​។ ក្រុមការងារ​បាន​ចុះ​ជួប និង​សំណេះ​សំ​ណា​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​ឃុំ​រហាត់ទឹក​ប្រមាណ​ជាង ៣០០​នាក់ និង​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន​។