ឯក​ឩ​ត្ត​ម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រតិភូ​ចូលរួម​ការចូលរួម​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ នៅ​ប្រទេស​បារាំង

​ចាប់ពី​ថ្ងៃទី 17 រហូតដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ​២០១៧ ឯក​ឩ​ត្ត​ម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​លេខាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​នាយក​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​បារាំង​តាម​ការអញ្ជើញ​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse និង​ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង​។
​បេសកកម្ម​នេះ មាន​គោលដៅ​៖
- វគ្គ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​បច្ចេកទេស​គម្រោង​ចំនួន 2 រូប​លើ​គុណភាព​ទឹក​នៅ​ទីក្រុង Limoges
-​ចូលរួម​ប្រជុំ​របស់​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ Rhine-Meuse
- ការចុះ​អនុស្សារណៈ រវាង​ទីភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse និង​អាជ្ញាធរ​ទន្លេសាប​លើ​ការបន្ត​ជំនួយ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​រហូតដល់​ឆ្នាំ 2020 ព្រមទាំង​ទស្សនកិច្ច​លើ​ការគ្រប់គ្រង​អាង​ទន្លេ Rhine-Meuse រួមមាន​៖ ការគ្រប់គ្រង​កាកសំណល់​ចេញពី​រោងចក្រ​, ការកែច្នៃ​កាកសំណល់​, ការគ្រប់គ្រង​កាកសំណល់​រាវ​ចេញពី​គេហដ្ឋាន​ចរាចរ​ត្រី ។​ល​។​