នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេទន្លេសាប មានការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប លើ “ជំនាញប្រាស្រ័យទំនាក់ទំនង Communication Skill” ក្រោមការដឹកនាំសម្របសម្រួលដោយលោក សរ គឹមសាន្ត ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ។ មន្ត្រីចូលរួមមានថ្នាកប្រធាន-អនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស និងមន្ត្រីជាប់កិច្ចសន្យា ចំនួន30នាក់។
ជាលទ្ធផលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដូចជា៖
- បានយល់ច្បាស់ពីបញ្ញត្តិនៃការប្រាស្រ័យទាក់ទង៖
- កំណត់ ពិពណ៌នា និងពន្យល់បានច្បាស់ពីអត្ថន័យប្រាស្រ័យទាក់ទង
- ញែកបានច្បាស់ពីការប្រើប្រាស់វាក្យស័ព្ទដែលទាក់ទងនឹងការប្រាស្រ័យទាក់ទង
- បានយល់ច្បាស់ពីវិធីសាស្ត្រនៃការប្រាស្រ័យទាក់ទង
- ចេះពីវិធីសាស្ត្រវិភាគបរិយាកាសគោលនយោបាយ និងចំណាប់អារម្មណ៍របស់ដៃគូ ការងារនានា
- ចេះពីវិធីសាស្ត្រជ្រើសរើសក្រុមគោលដៅ
- ចេះពីវិធីសាស្ត្រកំណត់សារគន្លឹះឲ្យចំក្រុមគោលដៅ
- ចេះកំណត់ផែនការសកម្មភាពប្រាស្រ័យទាក់ទង
- ចេះកំណត់តួនាទី និងការទទួលខុសត្រូវក្នុងការអនុវត្តន៍ផែនការប្រាស្រ័យទាក់ទង
- បានយល់ច្បាស់ពីគន្លឹះជោគជ័យនៃការអនុវត្តន៍វិធីសាស្ត្រប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធ។