សិក្ខាសាលា ស្តីពី​ការពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​បឋម នៅ​ខេត្តសៀមរាប​

នា​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៧ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី បញ្ហា​ជលផល បម្រែបម្រួល​អាកាសធាតុ និង​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​បរិបទ​សហគមន៍ ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា (​ថៃ​) ដែល​ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រា​ឌី ខេត្តសៀមរាប  ។ សិក្ខាកាម​ចូលរួម​មកពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល រួមជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្តសៀមរាប និង​សហគមន៍​នេសាទ​គំរូ ។
​គោលបំណង​សិក្ខាសាលា​រួមមាន ៖
- បង្ហាញ​សេចក្តីព្រាង​របាយការណ៍​បឋម​។​
- ប្រមូល​មតិយោបល់ បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​សេចក្តីព្រាង​នេះ​កាន់​ល្អ ។​
- ចងក្រង​របាយ​ករ​ណ៍​រួម​រវាង​ភាគី​កម្ពុជា (​ទន្លេសាប​) ជាមួយ​ភាគី​ថៃ (​អាង​សុង​ក្លា​) ។​