នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និង លោក លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបបានចូលរួមសិក្ខាសាលា ស្តីពី Water Accounting Plus System in Cambodia នៅសណ្ឋាគារកាំបូឌីយ៉ាណា Cambodiana ដែលសហការរៀបចំដោយក្រសួងធនធានទឹក ឧតុនិយម និង ADB និងវិទ្យាស្ថានសម្រាប់ការសិក្សាទឹកនៃUNEACO ។ សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងពាក់ព័ន្ធ MaFF, MOWRAM, MoEvi, TSA, ADB ។
សិក្ខាសាលានេះ មានគោលបំណង បង្កើតជាឧបករណ៍ (Tool) ថ្មីមួយ សម្រាប់ការគ្រប់គ្រង និងរៀបចំផែនការគ្រប់គ្រងធនធានទឹក សម្រាប់គ្រប់វិស័យ ដោយប្រើប្រាស់ទិន្នន័យផ្កាយរណប និងពង្រឹងសមត្ថភាពមន្ត្រី
ជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់ឧបករណ៍នេះ ៕