សកម្មភាព​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​រប​សំ់​ក្រុមប្រឹក្សា MRC

នា​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​គណ​:​កម្ម​ការ​ទន្លេ​មេគ​ង្ឋ ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ ក្នុង​គោលបំណង​ដើម្បី (1) ចែករំលែក​ការយល់ដឹង​បញ្ហា​ពាក់ព័ន្ធ កិច្ចប្រជុំ ថ្នាក់​តំបន់​នៅ​ប្រទេស​ឡាវ​, (2) ផ្តល់​ការយល់ដឹង​ពី និង​សេណា​រី​យ៉ូ និង​អនុ​សេណា​រី​យ៉ូ​អភិវឌ្ឍន៍​អាង​ទន្លេ (3) ពិភាក្សា​លើ​វិធីសាស្ត្រ  អភិក្រម និង​សូ​ចនករ​ផលប៉ះពាល់​ការវាយតម្លៃ​ជា​បណ្តុំសេដ្ឋកិច្ច និង​សេដ្ឋកិច្ច​ស​ង្ឋ​ម​។​