សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ខេត្តកំពង់ឆ្នាំង

​នា​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប (​តំបន់​1  និង​តំបន់​2) ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​