នាថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារអាជ្ញាធរទន្លេសាប បន្តចុះសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីសក្តានុពលនៃតំបន់ទេសចរណ៍ ធម្មជាតិតំបន់សំខាន់ៗជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ។
ក្រុមការងារ បានចុះជួបពិភាក្សាជាមួយមន្ត្រីជំនាញមន្ទីទេសចរណ៍ខេត្ត និងចុះសិក្សាក្នុងតំបន់អភិរក្សសត្វខ្សឹប ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង និងបានជួបសម្ភាសន៍ជាមួយប្រជាជន ដើម្បីសិក្សាស្វែងយល់លំអិត អំពីសក្តានុពលទេសចរណ៍ក្នុងតំបន់អភិរក្សនេះ ។