សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទីទាល់ក្រ និង​ចាស់ជរា​ស្រុក​មង្គល​បូរី

នា​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជួបពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ក្រោម​អធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ ស្របតាម​គោលការណ៍ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុង​ការចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាជន​រស់នៅ​តាម​មូលដ្ឋាន ពិសេស​ការបង្កើត​ឲ្យ​មាន​មូលនិធិ ការងារ​មនុស្សធម៌ ការចុះ​ជួប​និង​ជួយ​ប្រជាជន​ទីទាល់ក្រ​ដែល​មានកូន​ច្រើន និង​ចាស់ជរា​។ ក្រុមការងារ​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​គ្រួសារ​ចាស់ជរា​ដែល​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ និង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។​