ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចួ​ល​រួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​សា​ធា​រណះ​ដល់​មន្ត្រី អ​ទស

ព្រឹក​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​សា​លប​ណ្តះ​បណ្តាល​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ស​ម្រា​ប់​មន្ត្រី​ថ្មី អ​ទស ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គ​ខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប  មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​៣០-៣១ ខែមីនា ឆ្នាំ ២០១៧ ។ វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ចំនួន ៣៣ នាក់ ដែល​ក្នុងនោះ​រួមមាន ៖ មន្ត្រី​ក្របខ័ណ្ឌ​ពេញ​សិទ្ធ​ចំនួន ១៥ នាក់ និង​មន្ត្រី​ក្របខ័ណ្ឌ​កម្មសិក្សា ចំនួន ១៨ នាក់ ។​
វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ធ្វើឡើង​នេះ ស្របតាម​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​(2017-2020) បន្ត​ផែនការ​សកម្មភាព​ការងារ​(2016-2020) ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការយល់ដឹង​ពី​(1)​របៀបរបប​ការងារ​តាម​ឋា​នុ​ក្រម​នៃ​ការងាររដ្ឋបាល​សាធារណៈ , (2)​ការគ្រប់គ្រង និង​របៀបរបប​រៀប​ចំ​លិខិត បទដ្ឋាន​នានា ក្នុង​ដំណើរ​ការងារ​ប្រចាំថ្ងៃ​ក្នុង​ស្ថាប័ន ឬ​អង្គភាព និង (3) យល់ដឹង​ពី​សហលក្ខន្តិកៈ​របស់​ម​ន្ត្រី​រាជការ​ស៊ីវិល​និង​ការសរសេ​របាយការណ៍ ។​
   ជា​លទ្ធផល​រំពឹង​ទុកពេល​បញ្ចប់​វ​គ្គ មន្ត្រី​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មី ដូចជា​៖
-  យល់ដឹង​ច្បាស់​ពី​កិច្ចការរដ្ឋបាល​សាធារណៈ និង​ប្រៀបធៀប​ជាមួយ​រដ្ឋបាល​នានា ដែលជា​អត្តសញ្ញាណ​ទូទៅ​នៃ​រដ្ឋបាល ខ្លឹមសារ​គោល​នៃ​រដ្ឋបាល និង​ប្រភេទ​រដ្ឋបាល
-  យលដឹង់​អំពី​អង្គការលេខ និង​រចនាសម្ព័ន្ធ​ស្ថាប័ន ក្រសួង​អង្គភាព ដូចជា បេសកកម្ម តួនាទី មុខងារ ភារកិច្ច ការគ្រប់គ្រង និង​សហលក្ខន្តិកៈ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​
 - យល់ដឹង​ពី​របៀបការ​សរសេរ​បា​យ​ការណ៍​។