សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​

​នា​ថ្ងៃទី ២២ ដល់ ២៥ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្រង់​ព័ត៌មាន​ទិន្នន័យ ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​បឹង​ទន្លេសាប ។
​សកម្មភាព​របស់​ក្រុមការងារ​នេះ គឺ​ផ្តោតទៅលើ​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ផ្នែក​សេ​ដ្ន​កិច្ច សង្គម ស្ថិតនៅ​តំបន់​បឹង​ទន្លេ​ឆ្មា ក្នុងភូមិ​ពេជ្រ​ចក្រី ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។