សិក្ខាសាលា ស្តីពី ការពង្រឹង​សមត្ថភាព​ការផ្លាស់ប្តូរ​ការ​ចងក្រង​ផលិត​ខ្លឹមសារ​វីដេអូ​ខ្លី នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ​

សកម្មភាព​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចូលរួម​សិក្ខាសាលា ស្តីពី ការពង្រឹង​សមត្ថភាព​ការផ្លាស់ប្តូរ​ការ​ចងក្រង​ផលិត​ខ្លឹមសារ​វីដេអូ​ខ្លី នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 14-18 ខែមីនា ឆ្នាំ​2017 ដែល​រៀបចំ​ដោយ​គណកម្មការ​ទន្លេមេគង្គ (MRC) ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ប្រទេស​ថៃ​) ។ សិក្ខាសាលា​ពង្រឹងសមត្ថភាព​នេះ ត្រូវបាន​អញ្ជើញ​អ្នកពាក់ព័ន្ធ​គម្រោង​ចូលរួម​ខាង​ភាគី​កម្ពុជា​រួមមាន ៖ អាជ្ញាធរ​ទន្លេសាប (​ភ្នាក់ងារ​អនុវត្ត​គម្រោង​) ចំនួន ៣​រូប គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ១​រូប មន្ត្រី​សារព័ត៌មាន​ថ្នាក់​ខេត្ត ១​រូប និង​សមាជិក​សហគមន៍​គំរូ ២​រូប ។ តាមរយៈ​សិក្ខាសាលា​នេះ​ផងដែរ ក៏បាន​លើកយក​នូវ​រូបភាព​ខ្លឹមសារ​វី​ដូ​ខ្លី​មក​បង្ហាញ​ពី​បញ្ហា​ប្រឈម ដំណោះស្រាយ និង​បទពិសោធន៍ បាននិងកំពុង​កើតមាន​នៅក្នុង​សហគមន៍​គំរូ ដែល​ប្រទេស​ទាំង​២ បានធ្វើការ​ជ្រើសរើស​សាកល្បង​ក្នុងការ​អនុវត្ត​គម្រោង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​ចងក្រង​ជា​ឯកសារ​រូបភាព និង​សំលេង ។​