ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧ លោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះសិក្សាស្រាវជ្រាវ ដោយថតរូបតាមយន្តហោះនៅតំបន់ ៣ នៃបឹងទន្លេសាបដែលជាតំបន់ព្រៃលិចទឹកដែលត្រូវការពារដោយយោងតាមអនុក្រឹត្យលេខ ១៩៧ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១១ ។ ការហោះហើរថតរូបភាព បានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប និងខេត្តកំពង់ធំ ។