ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសការិយាល័យកសិកម្មចម្រុះនៃនាយកដ្ឋានធនធានធម្មជាតិ បានចុះសិក្សាស្រាវជ្រាវ ស្តីអំពីការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត, ស្មៅ និងការពារជម្ងឺដែលទាក់ទងនឹងគុណភាពទឹកលើទីតាំងចំនួន ៣ ដែលមានតំបន់កំពង់ឃ្លាំង/កំពង់ភ្លុកដែលជាតំបន់ដាំដំណាំសណ្តែកបាយ, តំបន់ពាមស្ទឹងសង្កែ (តំបន់ព្រែកទាល់) ដែលជាតំបន់ដំណាំបន្លែ និងដំណាំបន្ទាប់បន្សំ, តំបន់ផាត់សណ្តាយដែលជាតំបន់ដំណាំល្ពៅ និងត្រសក់ស្រូវដែលសុទ្ធសឹងជាតំបន់កសិកម្មអតិផល ហើយដែលបានចាប់ផ្តើមធ្វើការដាំដុះចាប់ពីខែមករា ឆ្នាំ ២០១៧ មក ។