នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សរ គឹមសាន្ត ប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និង លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ លេខ នស/រកត/0217/078 ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ ការអញ្ជើញចូលពីតំណាងក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលសាលារាជធានី/ខេត្តទាំង 25 មានចំនួន 270 នាក់ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយខ្លឹមសារ ហើយដាក់អោយប្រើប្រាស់ព្រះរាជក្រឹត្យនេះ។