សកម្មភាព​សិក្សា​ស្រាវជ្រាវ​តាមដាន​ពី​ផល​ចាប់​តាម​ដងស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​

ចាប់ពី​ថ្ងៃទី ៣០ ខែមករា ដល់​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​បណ្តា​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ប្រមូល​សៀវភៅ​ត្រួតពិនិត្យ​កត់ត្រា​ទិន្នន័យ បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​តាម​ណ្តា​ស្ទឹង​ទាំង ១១ នៅ​ជុំវិញ​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​