ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​គម្រោង​ចុះ​ពិនិត្យ​ស្ថានីយ​ទឹកស្អាត ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​

​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន​ដំណើរ​តំណាង​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ចុះ​ពិនិត្យ​ស្ថានីយ​ទឹកស្អាត​នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ដែលជា​ជំនួយ​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ។ ស្ថានីយ​ទឹកស្អាត​នេះ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៦ ភូមិ នៅក្នុង​ឃុំ​ថ្មី ។ ក្រុមការងារ នឹង​បន្ត​ជូន​ដំណើរ​តំណាង​ភ្នាក់ងារ​ទឹក​បារាំង ជួបពិភាក្សា​ពី​គម្រោង​ជំនួយ​ស្ថានីយ​ទឹកស្អាត​នៅ​ឃុំ​ពុទ្ទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និង​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ៕​