ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​ប្រជុំពិភាក្សា​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ស្រុក​មង្គល​បូរី

​នា​ថ្ងៃទី ០៦-០៧ ខែ មករា  ឆ្នាំ ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ដើម្បី​លើក​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ នៅ​ស្រុក​មង្គល​បូរី ។ នា​ឆ្នាំ ២០១៦ កន្លងមក ក្រុមការងារ​បាន​ចុះ​រៀបចំ​វេទិកាសាធារណៈ​បាន​ចំនួន ១០ ឃុំ នៅក្នុង​ស្រុក​មង្គល​បូរី ដែល​នៅសល់ ៣ ឃុំ​ទៀត​នឹងត្រូវ​បន្ត​ចុះ​នៅក្នុង​ឆ្នាំ ២០១៧ នេះ​។ ក្រុមការងារ​នឹង​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៦ ដាក់ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​ដែល​បានស្នើ​ឡើង​។​