ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧

​នា​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ក្នុង​ការគាំទ្រ​ប្រសិទ្ធភាព​នៃ​ដំណើរការ​អនុវត្ត​បេសកកម្ម​ស្នូល​របស់​អង្គភាព និង​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០១៦ -២០២០​។ កិច្ចប្រជុំ មានការ​អ្ជើ​ញ​ចូលរួម​អគ្គ​លេខ​ធិ​ការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចំនួន​២១​នាក់ ។​⁠⁠⁠⁠​