នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានចូលរួមប្រជុំពិភាក្សាតាមរយៈ Video Conference ពី វិទ្យាស្ថានបច្ចេកវិទ្យាជប៉ុន (Tokyo Institute of Technology)នៃប្រទេសជប៉ុន អំពី វឌ្ឍនភាពនៃការអនុវត្តការងារគម្រោងវេទិការបរិស្ថានបឹងទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) នៅទីស្នាក់ការអង្គការ JICA ទីក្រុងភ្នំពេញ។ កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី ប្រធានក្រុម និងតំណាងក្រុមការងារតាមផ្នែកនីមួយៗ (G1-G7) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានការធ្វើបទបង្ហាញ លទ្ធផលការងារដែលកំពុងដំណើរការ និងការលើកផែនការសម្រាប់ឆ្នាំ ២០១៧ ខាងមុខ។