ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ​

​នា​រសៀល​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខា​ធិ​ករ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប (TSA) ជួបប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​សាស្ត្រាចារ្យ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)  ដើម្បីពិនិត្យ​លទ្ធភាព​រៀបចំ​ទស្សនៈទាន​កិច្ចព្រមព្រៀង​ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​កា​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ សំដៅ​លើកកម្ពស់​សុខមាលភាព​សង្គម និង​ប្រជាជន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ព្រម​ជាមួយនឹង​ការចូលរួម​លើកកម្ពស់​ដល់​កិច្ចការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ក្នុង​ការរៀបចំ​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​និង​សេចក្តីព្រាង​អនុស្សារណៈ​ដើម្បី​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ឯកឧត្តម​ប្រធាន​នៃ​ស្ថាប័ន​ទាំង​២​។​