វគ្គ​ពង្រឹង​ការយល់ដឹង​ស្ទី​ពី បទដ្ឋាន​គតិយុត្ត​ក្របខ​ណ្ឌ័​ការគ្រប់គ្រង​អាង​ទន្លេ​

​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប  មាន​រៀបចំ​វគ្គ​ពង្រឹង​ការយល់ដឹង​ស្តីពី បទដ្ឋាន​គតិយុត្ត​ក្របខ​ណ្ឌ័​ការគ្រប់គ្រង​អាង​ទន្លេ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​ចំនួន​៣០ នាក់ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ។

​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ផ្សេងទៀត ដែលមាន​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៦ ស្ថិតក្រោម​កម្មវិធី​យុទ្ធសាស្ត្រ​កសាង​សមត្ថភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ ។ វគ្គ​ពង្រឹងសមត្ថភាព​នេះ មាន​គោលបំណង ៖
- ពង្រឹង​ការយល់ដឹង​ដល់​មន្ត្រី អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រប់គ្រង​អាង​ទន្លេ និង​ធនធានទឹក​ទាំ​ងក​ម្រឹត​ថ្នាក់ជាតិ ថ្នាក់​តំបន់​
- អោយ​យល់​ពី​កិច្ចការ​ទូទៅ​អំពី​ការផ្សារភ្ជាប់​រាល់​បទដ្ឋាន​គតិយុត្ត​គ្រប់គ្រង​អាង​ទន្លេ ជាមួយ​គោលនយោបាយ​របស់​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​
- បង្កើន​ការយល់ដឹង​ដោយ​ផ្សារភ្ជាប់​រាល់​សកម្មភាព​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ជាមួយ នឹង​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​រាជរដ្ឋាភិបាល ។​