សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការពង្រឹង​ការអនុវត្ត និង​ការគ្រប់គ្រង​សហគមន៍​ក្នុង​បរិបទ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​

​នា​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​ទី​រួម​ខេត្តបាត់ដំបង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​សម្របសម្រួល សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការពង្រឹង​ការអនុវត្ត និង​ការគ្រប់គ្រង​សហគមន៍​ក្នុង​បរិបទ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) ។ សិក្ខាសាលា​នេះ មាន​គោលបំណង ៖
១. លើ​កម្ពស់​ការយល់ដឹង​ពី​ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង រួមជាមួយ​ការចូលរួម​ជា​សាធារណៈ​របស់​សមាជិក​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​,
២. បង្កើន​ការយល់ដឹង​សហគមន៍​ឧ្យ​ចាប់អារម្មណ៍​នឹង​ទេចរ​ធម្មជាតិ ធន់​ទ្រាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ធនធាន​ជលផល​,
៣. គាំទ្រ​អោយមាន​ការដាំ​ព្រៃ​លិច​ទឹក និង​ការពារ​ធនធានធម្មជាតិ ទប់​ទល់នឹង​គ្រោះរាំងស្ងួត ។​