សកម្ម​ភាពចុះ​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​

កាលពី​ថ្ងៃទី​២៥ ដល់ ២៩ ខែតុលា ឆ្នាំ​២០៦ បន្ទាប់ពី​ការជ្រើសរើស​ទីតាំង​ទាំង​៥៥​ទីតាំង និង​អ្នកនេសាទ ទាំង ៥៥​នាក់ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន ចុះ​បង្រៀន​ដល់​អ្នកនេសាទ​នៅតាម​បណ្តា​ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ ស្ទឹង​សង្កែ ស្ទឹង​ដូន​ទ្រី ស្ទឹង​មង្គល​បូរី ស្ទឹង​ស្រែង ស្ទឹង​សៀមរាប ស្ទឹង​ជីក្រែង ស្ទឹង​ស្ទោង ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ពី​របៀប​កត់ត្រា​ទិន្នន័យ​ផល​ចាប់ វិធីសាស្ត្រ​ធ្វើ​សំណាក និង​វិភាគ​សំណាក ព្រមទាំង​ប្រគល់​សម្ភារ​:​សិក្សា​ដល់​អ្នកនេសាទ ដើម្បី​ចូលរួម​កត់ត្រា​ទិន្នន័យ​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ នៅក្នុង​សៀវភៅ Logbook ។​