ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​កិច្ច​ប្រ​ជុំំ​កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​ឯកសា​រ​សិក្សា​ស្រាវជ្រាវ​បឋម​

​នា​ព្រឹក​ថ្ងៃ ២១ ខែតុលា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​សម្របសម្រួល​កិច្ច​ប្រ​ជុំំ​មន្ត្រី​បច្ចេកទេស ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិភាក្សា កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​ឯកសា​រ​សិក្សា​ស្រាវជ្រាវ​បឋម ស្តីពី​បញ្ហា​ប្រឈម​នៃ​កាកសំណល់​រឹង​នៅតាម​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​បាននិងកំពុង​សិក្សា​ដោយ​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប មុននឹង​ដាក់​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ក​ម្រឹត​ថ្នាក់​ខេត្ត​នាពេលខាងមុខ ។​