នាថ្ងៃទី 20 ខែតុលា ឆ្នាំ 2016 នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការស្នើកាត់ផ្ទៃដីទំហំ ៩.៦៧៥ ហិកតា(ប្រាំបួនពាន់ប្រាំមួយរយចិតសិបប្រាំហិកតា) ចេញពីតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប នៃអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានសមាសភាពអញ្ជើញចូលរួមដោយតំណាងក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រួសងកសិកម្ម រុក្ខាម៉ាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងតំណាងឃុំប្រឡាយ។