សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី  ១៩ ខែតុលា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។