សកម្មភាព​សិក្សា​ពី​ការប្រមូល​ផល និង​ទីផ្សារ​ស្រូវប្រាំង​នា​ដើមរដូវ​វស្សា​ក្នុង​តំបន់ ១ និង​តំបន់ ២ ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​

​នា​ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ពី​ការប្រមូល​ផល និង​ទីផ្សារ​ស្រូវប្រាំង​នា​ដើមរដូវ​វស្សា ក្រោម​ផ្លូវជាតិ​លេខ ៥ ក្នុង​តំបន់ ១ និង​តំបន់ ២ ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។​