ចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី 9 ខែ តុលា ឆ្នាំ2016 ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវ ពីជីវសាស្ត្រត្រី និងវាយតម្លៃលើធនធានត្រីនាដើមរដូវបើកនេសាទ ឆ្នាំ២០១៦ នៅតំបន់បឹងទន្លេសាប ។ ការសិក្សា នេះ ត្រូវបានធ្វើលើទីតាំងជាក់ស្តែងតាមតំបន់ព្រៃលិចទឹកតំបន់ ៣ លំហបឹងទន្លេសាប វាលស្មៅលិចទឹក និងតំបន់បឹងទន្លេឆ្មា ។ ការសិក្សានេះត្រូវបានធ្វើលើខេត្តចំនួន 5គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។