វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្ដីពី​ជំនាញ​វិធីសាស្ត្រ​ទំនាក់ទំនង​ព័ត៌មាន និង​ផ្សព្វផ្សាយ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​

​ចាប់ពី​ថ្ងៃទី ០៤ ដល់ ០៧ ខែ តុលា ឆ្នាំ​២០១៦​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​អនុវត្ត​គម្រោង បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជា្ញធរ​ទន្លេសាប​ក្នុង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​មេគង្គ​រវាង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទ​ន្ល​សុង​ក្លា (​ថៃ​) ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី ជំនាញ​ទំនាក់ទំនង​ព័ត៌មាន​និង​ផ្សព្វផ្សាយ ដែល​រៀបចំ​ដោយ MRC នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ​។  វគ្គ​នេះ​មានការ​ចូលរួម​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ទាំងអស់​ដូចជា កម្ពុជា ឡាវ វៀតណាម និង​ថៃ សរុប​ចំនួន ៤០ នាក់ (​សមាសភាព​ចូលរួម​ពី​កម្ពុ​ជាមាន​ចំនួន ១០​រូប ដែលជា​មន្ត្រី​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល និង​មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​)​។  
​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង​ការធ្វើទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន​ទាំងអស់ និង​បង្កើន​ចំណេះដឹង​ដល់​ការអនុវត្ត​គម្រោង​ទាំងអស់​អោយ​ចេះ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល និង​បញ្ហា​របស់​គម្រោង​ដូចជា អត្ថបទ ខ្លឹមសារ ទិសដៅ រូបភាព ចំណងជើង​របស់​ដំណើរការ​អនុវត្ត​គម្រោង ។​