កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​គណ​:​ប្រតិភូ​ចិន នៃ​វិទ្យាស្ថាន​កិច្ចការ​ការពារ​ធនធាន​ទឹក Changjiang

​នា​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ទទួល​ជួបពិភាក្សា​ជាមួយ​ក្រុម​ប្រតិភូ​ដែល​អញ្ជើញ​មកពី​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក Changjiang (Changjiang Water Resources Commission) និង​វិទ្យាស្ថាន​កិច្ចការពារ​ធនធានទឹក Changjiang (Changjiang Water Resources Protection Institute) នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Ding Yi ។
​ជំនួប​ពិភាក្សា​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​នៅ​តំបន់​ទន្លេសាប និង​ក្នុង​តំបន់​មេគង្គ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ព្រះរាជាណាចក្រ​កម្ពុជា​) ជាមួយ​ក្រសួង​ធនធានទឹក (​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​)​។ ការ​ពិភាក្សាបាន​ឆ្លុះបញ្ចាំង​ទៅលើ​ធនធាន​ពាក់ព័ន្ធ​ផងដែរ រួមមាន : ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន គុណភាព​ទឹក ប្រព័ន្ធ​ស្រោចស្រព ជីវចម្រុះ ធនធាន​ជលផល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​គម្រោង​ផែនការមេ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា (Water Resources Planning Outline Project) ដែល​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ប្រទេស​កម្ពុជា ។​