ការអញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

នា​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិការ​សាធារណៈ នៅ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ គោលបំណង​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ គឺ​ដើម្បី​ប្រមូល​នូវ​ព័ត៌មាន  សំខាន់ៗ​ក្តាប់​សភាពការណ៍​រួម​ទូទៅ​របស់​ថ្នាក់មូលដ្ឋាន​ផ្ទាល់ ស្តាប់​ការបញ្ចេញ​មតិយោបល់ ការសិក្សា​ស្វែងយល់​ពី​ក្តីកង្វល់ និង​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង ដើម្បី​មាន​វិធានការ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ពិនិត្យ និង​សម្រេច​។ កម្មវិធី​ខាងលើនេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ មន្ត្រី​អគ្គិសនី​ខេត្ត និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន​ប្រមាណ 200 នាក់​។​