សកម្ម​ភាពចុះ​សិក្សា​ពី​ការធ្វើ​អាជីវកម្ម នា​រដូវ​បិទ​នេសាទ ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃទី ១៣-១៦ ខែ កញ្ញា ឆ្នាំ ២០១៦ មន្ត្រី​ក្រុមការងារ​បច្ចេកទេស​ដឹក​នាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ពី​ការធ្វើ​អាជីវកម្ម​ត្រី​នា​រដូវ​បិទ​នេសាទ នៅ​ខេត្តកំពង់ឆ្នាំង ដោយ​ផ្តោត​សំខាន់​លើ​ច្រកចេញ ចូល​ត្រី​នៅ​ចំណុច ឆ្នុកទ្រូ (​ស្រុក​បរិបូរណ៍​)​ផ្សារឆ្នាំង​(​ទី​រួម​ខេត្ត​) កំពង់លែង ( ស្រុក​កំពង់លែង​) និង​ព្រែក​គី (​ស្រុក​ជល​គី​រី​) ។​