សកម្ម​ភាពចុះ​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​និង​ចរាចរ​ត្រី​នៅតាម​ទន្លេមេគង្គ​លើ​

​កាលពី​ថ្ងៃទី ៥ ដល់ទី ៩ ខែកញ្ញា ឆ្នាំ ២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​សិក្សា​ស្វែងយល់​ពី​លក្ខណៈ ជីវសាស្ត្រ​និង​ចរាចរ​ត្រី​នៅតាម​ទន្លេមេគង្គ​លើ​នា​ខេត្តកំពង់ចាម ក្រចេះ និង​ខេត្តស្ទឹងត្រែង ។ ការសិក្សា​នេះ ដើម្បី ៖
- ធ្វើ​បច្ចុប្បន្នភាព​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ចេញ​-ចូល​ពី​ទន្លេមេគង្គ មក​បឹង​ទន្លេសាប​តាមរយះ​ស្ទឹង ព្រែក អូរ និង​ទន្លេ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​នានា​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប​
- ប្រមូល​សំណាក​ដើម្បី​ធ្វើ​ពិសោធន៍​អាជ្ញាធរ​ទន្លេសាប​។​