វគ្គ​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣

នា​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២0១៦ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម   (​ក្បាលថ្នល់​) មាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដឹកនាំ​ដោយ​ឯកឧត្តម ប៊ុន ហ៊ាន ហ៊ាន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​អញ្ជើញ​ចូលរួម​ថ្នាក់ដឹកនាំ​ជា​អគ្គនាយក អគ្គលេខាធិការ អគ្គ​នាយរង មន្ត្រី​បច្ចេកទេស​ថ្នាក់​នាយកដ្ឋាន ការិយាល័យ និង​មន្ត្រី​ជំនាញ​ក្រុមការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ស្ថាប័ន​ទាំង​៣ (​ក្រួ​សួថ​ធន​ធនា​ទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​)​។ វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​សំខាន់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ដល់​ថ្នាក់ដឹកនាំ និង​សិក្ខាកាម ដើម្បី​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ផែនការ​សកម្មភាព​ដំណាក់កាល​ទី ៣​។ វគ្គ​ផ្សព្វផ្សាយ​នេះ បានបង្ហាញ​ជូន​នូវ​៖
១. ស្វែងយល់​ពី​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់ ហិរញ្ញវត្ថុ​សាធារណៈ​,
២. វិធីសាស្ត្រ​នៃ​ការត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​ផែនការ សកម្មភាព​ដំណាក់កាល​ទី​៣,
៣. ផ្សព្វផ្សាយ​សារាចរ​រាជរដ្ឋាភិបាល​លេខ​0៩ សរ ស្តីពី​វិធាន​និង​នីតិវិធី​នៃ​ការរៀបចំ ការអនុវត្ត ការត្រួត​ព​និត្យ​តាមដាន និង​ការវាយតម្លៃ​លើ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វ​ត្តុ​សាធារណៈ​,
 ៤. គម្រោង​ថវិកា​កម្មវិធី​របស់​ក្រួស​ធនធានទឹក និង​ឧតុនិយម ដំណាក់កាល​ទី​៣ ។​