ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​ប្រជុំ​ការងារ​អន្តរក្រសួង ខេត្តសៀមរាប​

​នា​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ នៅ​ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd ស្ថិតនៅ​ភូមិ​ត្នោត​កំបុត ភូមិ​ដីក្រហម ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ទេសចរណ៍​របស់​ក្រុមហ៊ុន Sou Ching Port Investment Co, Ltd ស្ថិតនៅ​ភូមិ​ចុង​ឃ្នៀ​ស ស្រុក​សៀមរាប ខេត្តសៀមរាប​។ កិច្ចប្រជុំ ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូរ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ កអក​និង​ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង​មាន​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរ​ទន្លេសាប ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រសួង​យុត្ត​ធម៌ ក្រុមប្រឹក្សា​អ្នកច្បាប់ តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ក្រុមហ៊ុន​ទាំង ២ ។​