សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត

នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​នាពេលខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។ Link to website: www.mowram.gov.kh