សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាល ពី Water Accounting Plus System ​ក្នុងប្រទេស​កម្ពុជា​

នា​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជិ​វក​ម្ម និង​អភិរក្ស និង​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​នាយក​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ប្រព័ន្ធ​គណនេយ្យភាព​ទឹក​បូក​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ការគ្រប់គ្រង​ធនធានទឹក )Water Accounting Plus System in Cambodia(WA+) “ រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​)ADB) នៅ​ខេត្តសៀមរាប ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បានផ្តល់​នៅក្នុង​ក្របខ័ណ្ឌ​ការងារ​របស់​គម្រោង WA+ នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​នូវ​ការយល់ដឹង​កាន់តែច្បាស់​លើ​ក្របខ័ណ្ឌ​ការងារ WA+  សម្រាប់​ឆ្លើយតប​ទៅនឹង​លទ្ធផល​វិភាគ WA+  ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​។​