សកម្មភាព​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​បឹង​នៅ​ប្រទេស​ជប៉ុន​

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ស្ថាប័ន​ជំនាញ ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ រួមជាមួយ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​បឹង (Exploring the Aspect of Lack Management) នៅ​ប្រទេស​ជប៉ុន ក្រោម​ដំណើរការ​អនុវត្ត​គម្រោង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន TOKYO Institute of Technology នៃ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) នា​ថ្ងៃទី 14-21 ខែសីហា ឆ្នាំ​២០១៦ នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​។ វគ្គ​បណ្តុះបណ្តាល​នេះ មានការ​អ​ញ្ជើ្ជ​ញ​ចូលរួម​ពី​ប្រតិភូ​កម្ពុជា មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន    បច្ចេកវិទ្យា​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ ផ្តោត​សំខាន់​លើ​ប្រធានបទ​ក្នុង​កិច្ចពង្រឹង​សមត្ថភាព​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កិច្ចដំណើរការ​គម្រោង និង​ការងារ​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​ទន្លេសាប​។