ការចុះ​សិក្សា​ពី​ទិន្នន័យ​ផ្ទៃដី និង​ប្រភេទ​ពូជ​ដំណាំ នៅតាម​ដងស្ទឹង​សង្កែ ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​

នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន  ដឹកនាំ​មន្ត្រី បច្ចេកទេស​របស់​អាជ្ញា​ធរ​ទន្លេសាប ចុះ​សិក្សា​ពី​ទិន្នន័យ​ផ្ទៃដី និង​ប្រភេទ​ពូជ​ដំណាំ នៅតាម ដងស្ទឹង​សង្កែ ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ ប្រភេទ​ពូជ  បច្ចេកទេស​ដាំ​ដុះ  បញ្ហា​សត្វល្អិត​-​ជំងឺ​បំផ្លាញ  ការប្រើប្រាស់​ជី​-​ថ្នាំពុល  ប្រភពទឹក​ស្រោចស្រព ការប្រមូល​ផល បរិមាណ​ទិន្នផល តម្លៃ និង​ចរន្ត​ទីផ្សារ​ដំណាំ  ការវិភាគ​ប្រភេទ​ដី (Soil Texture) និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ហើយ​ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ការធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ដែល​ដាំ​ដំណាំ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យ មើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍​។​