សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តបាត់ដំបង​

​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ មន្ត្រី​ក្រុមការងារ បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​បែងចែក​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅ​សហគមន៍​ពាម​សីមា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។​